681 ezgif.com resize
Swift cc time

ស្ពានអាកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ឈាងដល់ការតភ្ជាប់ពីផ្លូវ៦០ម៉ែត្រទៅព្រលានតេជោ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ)

ភ្នំពេញ៖ ស្ពានអាកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ( ស្ពានអាកាសភ្លោះផ្លូវជាតិលេខ២ ) ស្ថិតនៅព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឈានដល់ការតភ្ជាប់ពីមហាវិធីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីតភ្ជាប់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

គម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» មានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។

ស្ពាននេះនឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត»៕


Khcct banner

អត្ថបទទាក់ទង