681 ezgif.com resize
Swift cc time

ជើងហោះហើរទី១រវាងខេត្តសៀមរាបជាមួយទីក្រុងឌូបៃ ចាប់បើកដំណើរការជាផ្លូវការហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) ដែលជាជើងហោះហើរទី១ រវាងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីតអារ៉ាប់រួម បានបើកសម្ពោធជាផ្លូវការ។ ជើងហោះហើរថ្មីនេះ ត្រូវហោះឆ្លងកាត់ប្រទេសថៃ លើដំណាក់ផ្លូវ៖ ឌូបៃ-បាងកក-សៀមរាបអង្គរ-បាងកក-ឌូបៃ មានចំនួន ៣ជើង/សប្តាហ៍ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥តទៅ។ នេះបើតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការបើកជើងហោះហើរថ្មីជាប្រវត្តិសាស្រ្តរវាងទីក្រុងឌូបៃ និងខេត្តខៀមរាប របា់ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) នាពេលនេះ គឺបានបង្ហាញពីភាពរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល ដែលធានាបាននូវសុវត្ថិភាព សន្តិសុខ និងជំនឿទុកចិត្តរបស់អ្នកធ្វើដំណើរតាមផ្លូវអាកាសនៃប្រទេសទាំងពីរ។ ពិធីសម្ពោធជើងហោះហើរទី១របស់ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) នាពេលនេះ នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិល និងវិស័យផ្សេងៗទៀតរវាងកម្ពុជា និងប្រទេសអេមីតអារ៉ាប់រួមផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) ក៏មានជើងហោះហើររវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃនៃប្រទេសអេមីតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជារៀងរាល់ថ្ងៃផងដែរ លើដំណាក់ផ្លូវពីទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី-ឌូបៃ ចំនួន៧ជើង/សប្តាហ៍ ដែលបានចាប់ផ្តើមហោះហើរចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មកម្ល៉េះ៕


Khcct banner

អត្ថបទទាក់ទង