Smart saver cctime web bannertif

លោក នេត្រ ភក្ត្រា ផ្សព្វផ្សាយពីការ«រំលូតដោយសុវត្ថិភាព»ដល់មន្ត្រីក្រសួងព័ត៌មាន ពិសេសស្ត្រី និងយុវតី នៅតំបន់ជនបទ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមិថុនា បើកសិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព» ដើម្បីពង្រឹងចំណេះដឹងដល់មន្ត្រីនៃក្រសួងព័ត៌មាន ពិសេសមន្ត្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិ (RNK), ទូរទស្សន៍ជាតិ (TVK) និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីឱ្យមន្ត្រីមានចំណេះដឹង ការយល់ដឹងក្នុងការសរសេរអត្ថបទ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងការ «រំលូតដោយសុវត្ថិភាព» សម្រាប់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ស្ត្រី ជាពិសេសយុវតី នៅតំបន់ជនបទដាច់ស្រយាល ជាមួយក្រសួងសុខាភិបាល។

លោក នេត្រ ភក្ត្រា បានលើកឡើងថា សិក្ខាសាលានេះនឹងបញ្ជ្រាបដល់ភាគីពាក់ព័ន្ធដើម្បីចែករំលែកសារដាស់តឿនដល់យុវវ័យអំពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដែលស្ត្រីកម្ពុជាត្រូវប្រកាន់ខ្ជាប់, ពង្រឹងចំណេះដឹងអ្នកចូលរួម ទាក់ទងនឹងសុខភាពបន្តពូជ និងការរៀបចំផែនការគ្រួសារ, ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការរំលូតប្រកបដោយសុត្ថិភាព ស្វែងយល់អំពីស្ថានភាពនៃការរំលូត និងផលរំខានពីការរំលូត, តម្រង់ទិសអ្នកពាក់ព័ន្ធជាពិសេសមន្ត្រីក្រសួងព័ត៌មានដែលជាស្ថាប័នផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងចំណេះដឹង អំពីរបៀបក្នុងការចែករំលែក និងផ្តល់យោបល់បន្តដល់យុវវ័យអំពីការរំលូតប្រកបដោយសុវត្ថិភាព និងទង្វើគួរជៀសវាងពាក់ព័ន្ធនឹងការរំលូតតាមបែបបុរាណ, ផ្សព្វផ្សាយដល់សហគមន៍ឱ្យចូលរួមលើកទឹកចិត្តស្ត្រី ជាពិសេសស្ត្រី និងក្មេងស្រីដែលទទួលរងការបៀតបៀន ជៀសវាងការប្រមាថ និងម៉ាក់ងាយពីសង្គម ដែលជាកត្តារុញច្រានស្ត្រី និងក្មេងស្រីរងគ្រោះឱ្យឈានទៅប្រើប្រាស់សេវារំលូតដែលគ្មានសុវត្ថិភាព និងគុណសម្បត្តិ និងគុណវិបត្តិនៃការអភិវឌ្ឍបច្ចេកវិទ្យាលើការទទួលបានព័ត៌មាន និងចំណេះដឹងរបស់ស្ត្រី និងកុមារីនៅតំបន់ជនបទ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាស្ថាប័នគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន ចាំបាច់ត្រូវមានចំណេះដឹង និងព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវអំពីអ្វីដែលត្រូវផ្សព្វផ្សាយ និងចែករំលែកជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ឬការប្រើប្រាស់ភាសាមិនសមរម្យនាំឱ្យមានការភាន់ច្រលំក្នុងចំណោមសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយត្រូវធានាថាស្ត្រី និងយុវតី ជាពិសេសស្ត្រីរងគ្រោះ ត្រូវបានការពារ និងលើកទឹកចិត្តឱ្យស្វែងរកសេវាដែលមានសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង