Smart saver cctime web bannertif

ទូតឥណ្ឌូនេស៊ីនៅកម្ពុជាគាំទ្រឱ្យកម្ពុជា-ថៃ នាំយកបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធ៌អន្តរជាតិ ICJ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) នៅថ្ងៃទី ៤ មិថុនានេះ បានថ្លែងចាត់ទុកការសម្រេចនាំយករឿងទៅតុលាការ ICJ ជាជម្រើសមួយរបស់កម្ពុជា។ ការលើកឡើងរបស់លោកនេះដោយយល់ឃើញថា តុលាការអន្តរជាតិនេះ គឺជាយន្តការអន្តរជាតិដ៏សំខាន់មួយលើការដោះស្រាយផ្សេងៗទៀត ដែលប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានធ្វើរួមគ្នាជាមួយប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី នៅថ្ងៃទី ៤ មិថុនានេះ លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាដំណោះស្រាយមួយលើដំណោះស្រាយផ្សេងៗទៀត ហើយលោកបានចែករំលែកពីបទពិសោធន៍ដែលប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានធ្វើរួមគ្នាជាមួយប្រទេសម៉ាឡេស៊ី។

លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) បានលើកទឹកចិត្តឱ្យប្រទេសកម្ពុជា និងថៃ បន្តដោះស្រាយព្រំដែននេះ ហើយត្រូវសហការគ្នា ដើម្បីដោះស្រាយនៅICJ។លោកបានផ្តល់ជាជម្រើសមួយទៀត គឺការដោះស្រាយតាមរយៈអាស៊ាន ដោយប្រទេសទាំងពីរអាចស្នើសុំទៅអាស៊ាន ដើម្បីជួយសម្រប់សម្រួលបាន។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង