Smart saver cctime web bannertif

ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន១ម៉ឺនដុល្លារ គាំទ្រដល់កងទ័ពឈរជើងតាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន១ម៉ឺនដុល្លារ គាំទ្រដល់កងទ័ពឈរជើងតាមព្រំដែន។ នេះបើតាមសេចក្តីប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន ១០ ០០០ដុល្លារអាម៉េរិក សម្រាប់ជាព្រះរាជូបត្ថម្ភដល់កងទ័ពកម្ពុជាដែលឈរជើងនៅតាមបណ្តោយព្រំដែន។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងសូមអរព្រះគុណចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងតែប្រោស ព្រះរាជូបត្ថម្ភដល់រាជរដ្ឋាភិបាល តាំងពីដើមរៀងមក។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងសូមជូនពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាប តរៀងទៅ។

ការប្រកាសនេះ បន្ទាប់ពីមានការផ្ទុះអាវុធនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ ហើយបានបណ្តាលឲ្យមានលោកព្រឹន្ទបាលឯកម្នាក់ពលីជីវិត។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចម៉ែនៃកម្ពុជា ក៏ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន១ម៉ឺនដុល្លារ គាំទ្រដល់ទាហាននៅតាមព្រំដែន ដែលត្រូវបានប្រកាសតាមរយៈសម្តេច ហ៊ុន សែន កំឡុងពេលកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង