681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានចំណូលជាង២៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៥ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជារកចំណូលបានចំនួន ២៤ ៥៦៩ ០២៤ ដុល្លារអាម៉េរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសដែលមកទស្សនារមណីយដ្ឋានអង្គរ ចំនួននេះកើនឡើង ១០.៦៤ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។

បើតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេសចំនួន ៥២៧,៥៧៧ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងចំនួន ១១.៧១ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរបានបន្ថែមថា ប្រាសាទកោះកេរ្តិ៍ទទួលបានភ្ញៀវទេសចរចំនួន ១១,៤៩៩ នាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៥ ចំណូលបានចំនួន ១៧២,៤៨៥ ដុល្លារ។ ប្រាសាទបេងមាលាទទួលបានភ្ញៀវទេសចរចំនួន ៧,៥៥២ នាក់ ដោយចំណូលបានពីការលក់សំបុត្រសរុបមានចំនួន ៧៥,៥២០ ដុល្លារ។

ចំណែកក្នុងខែឧសភា ភ្ញៀវទេសចរបរទេសចំនួន ៥២,៧៦៧ នាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៣.៧១ ភាគរយ ធៀបនឹងខែឧសភា ឆ្នាំ២០២៤ ដែលរកចំណូលបានជាង ២ លានដុល្លារ កើនឡើង ៣.១០ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង