Smart saver cctime web bannertif

សម្តេចម៉ែ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន១ម៉ឺនដុល្លារ គាំទ្រដល់ទាហាននៅតាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្តេចម៉ែនៃកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន១ម៉ឺនដុល្លារ គាំទ្រដល់ទាហាននៅតាមព្រំដែន។ នេះបើតាមសេចក្តីប្រកាសរបស់សម្តេច ហ៊ុន សែន កំឡុងពេលកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

បើតាមសម្តេច ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ចំនួន ១០ ០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ទាហានដែលកំពុងការពារនៅតាមបណ្តាព្រំដែន។ សម្តេច ហ៊ុន សែន ថ្លែងសូមអរព្រះគុណចំពោះហ្លួងម៉ែ ដែលបានគិតគូសុខទុក្ខកងទ័ព ដែលកំពុងការពារអធិបតេយ្យភាព បូរណភាពទឹកដី។

ការប្រកាសនេះ បន្ទាប់ពីមានការផ្ទុះអាវុធនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ ហើយបានបណ្តាលឲ្យមានលោកព្រឹន្ទបាលឯកម្នាក់ពលីជីវិត។ កំឡុងពេលថ្មីៗនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានចេញសេចក្តីប្រកាស សូមឲ្យប្រជាពលរដ្ឋចូលរួមជួយផ្គត់ផ្គង់តាមដែលអាចធ្វើបាន សមានចិត្ត ដើម្បីបញ្ជាក់ពី ខឿនការពារជាតិ របស់ប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង