681 ezgif.com resize
Swift cc time

អ្នកជំនាញ ប្រទះឃើញវត្ថុបុរាណក្បាលយក្សទាញព្រ័ត្រ និងរូបចម្លាក់ពោធិសត្វលោកេសូរ នៅសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្រុមការងារការដ្ឋានកំណាយរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុបុរាណ ក្បាលយក្សទាញព្រ័ត្រ ចំនួន០៣ ធ្វើពីថ្មភក់ នៅចំណុចខាងជើងស្ពានហាលខ្លោងទ្វារជ័យ និងរូបចម្លាក់ ពោធិសត្វលោកេសូរ ចំនូន០១ ធ្វើពីថ្មភក់ ត្រង់ចំណុចខាងជេីងឆៀងខាងកើតខឿនរានហាល ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

បើតាមកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមិថុនា បានសហការជាមួយមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ចុះចំណុចខាងជើងស្ពានហាលខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់-ទទួល វត្ថុបុរាណ ក្បាលយក្សទាញព្រ័ត្រចំនួន០៣ ធ្វើពីថ្មភក់ ដែលក្រុមការងារការដ្ឋានកំណាយជួសជុលរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ដោយដឹកនាំលោក ស៊ុ្រន តិច ប្រធានការដ្ឋាន ហើយក៏បានធ្វើការប្រគល់រូបចម្លាក់ទាំងនោះ ទៅឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា យកទៅរក្សាទុកនៅ សារមន្ទីរព្រះនរោត្តមសីហនុអង្គរ។

ទន្ទឹមនឹងនេះ ថ្ងៃដដែល កម្លាំងជំនាញ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅប្រាសាទតានៃ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់-ទទួល រូបចម្លាក់ ពោធិសត្វលោកេសូរ ចំនូន០១ ធ្វើពីថ្មភក់ ដែលក្រុមការងារការដ្ឋានកំណាយគម្រោងអភិរក្ស និងអោយតម្លៃប្រាសាទតានៃ របស់អាជ្ញាធរជាតិអប្សរា ប្រទះឃើញត្រង់ចំណុចខាងជេីងឆៀងខាងកើតខឿនរានហាល ហើយក៏បានប្រគល់ឲ្យទៅលោក អន សុភាព មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា យកទៅរក្សាទុកនៅឃ្លាំងសម្ភារៈប្រាសាទតានៃ ស្ថិតនៅខាងកេីតឆៀងខាងជេីងប្រាសាទ៕


Khcct banner

អត្ថបទទាក់ទង