Smart saver cctime web bannertif

រយៈពេល៥ខែ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ជាង ៥៦លានម៉ែត្រក្រឡា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រយៈពេល៥ខែ (មករា-ឧសភា)ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន៥៦.១៥២.៣៩៦ ម៉ែត្រក្រឡា។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ៥ខែ ឆ្នាំ២០២៥ និងលេីកទិសដៅបន្ដ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បានឱ្យដឹងថា រយៈពេល៥ខែ (មករា-ឧសភា) ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន៥៦.១៥២.៣៩៦ ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១៧.៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ចំនួន១.៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន៧៩១.៤៦៦នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង