Smart saver cctime web bannertif

ការងារ«ដំឡើងសាឡង់បូមខ្សាច់»នៅខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

កណ្តាល៖ វឌ្ឍនភាពការដំឡើងសាឡង់បូមខ្សាច់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដែលនឹងជួយសម្រួលចរន្តទឹកហូរ ជាពិសេសនៅតាមដងទន្លេមានដុះកោះ ដែលបង្កការរាំងស្ទះដល់ចរន្តទឹក។

បើតាមការចុះពិនិត្យរបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេស វឌ្ឍនភាពការងារដំឡើងសាឡង់បូមខ្សាច់ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥% ហើយ។

សាឡង់បូមខ្សាច់នេះមានបំពាក់ម៉ាស៊ីន ២គ្រឿងម៉ាក Cummins របស់អាម៉េរិក ដែលមានកម្លាំង ៧៤៦គីឡូវ៉ាត់ និង២៦១គីឡូវ៉ាត់ មានបំពង់បូមខ្សាច់ប្រវែងសរុប ៥២៥ម៉ែត្រ និងមានអង្កត់ផ្ចិតខាងក្នុងទំហំ ៤៥០មីលីម៉ែត្រ។ សាឡង់នេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

បើតាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សាឡង់នេះនឹងប្រើប្រាស់សំខាន់លើការងារជលសាស្ត្រ បម្រើឱ្យការងារបូមខ្សាច់នៅតាមទន្លេ និងស្ទឹងនានា ដើម្បីជួយសម្រួលចរន្តទឹកហូរ ជាពិសេសនៅតាមដងទន្លេមានដុះកោះ ដែលបង្កការរាំងស្ទះដល់ចរន្តទឹក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង