681 ezgif.com resize
Swift cc time

កម្ពុជានឹងរៀបចំ«បុណ្យភ្នំ បុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍ផ្សេងៗទៀត» ដើម្បីទាក់ទាញវិស័យទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ ,បុណ្យអេកូទេសចរណ៍ និងរួមទាំងរៀបចំព្រឹត្តិការណ៍តាមខេត្តនានា សំដៅធ្វើយ៉ាងណា ទាក់ទាញវិស័យទេសចរណ៍នៅកម្ពុជា ឱ្យទទួលបានការចាប់អារម្មណ៍ បន្ថែមទៀត ទាំងភ្ញៀវ ជាតិ និងភ្ញៀងអន្តរជាតិ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងបែបនេះ ក្នុងវេទិការស្តីពី«ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ»ដែលរៀបចំឡើងនាទីស្តីការក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រៅពីគ្រោងរៀបចំបុណ្យភ្នំ និងអេកូទេសចរណ៍ ហើយកម្ពុជាក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍អន្តរជាតិ ដែលក្នុងនេះ អាចនាំយកតារាលំដាប់ពិភពលោកមួយចំនួនមកចូលរួមផងដែរ សំដៅធ្វើយ៉ាងណាជួយផ្សព្វផ្សាយវិស័យទេសចរណ៍ នៅកម្ពុជា។ កន្លងមក កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើនរួចមកហើយ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនោះ ដូចជារៀបចំបុណ្យទន្លេអំឡុងខែមីនា អំឡុងត្រីមាសទី១ រៀបចំបុណ្យសមុទ្រ នៅត្រីមាសទី៤ រៀងរាល់ឆ្នាំ។ សម្រាប់ពិធីបុណ្យភ្នំ និងអេកូទេសចរណ៍នឹងរៀបចំនៅត្រីមាសទី២ និង ទី៣ ជាដើម។

លោក ហួត ហាក់ បានថ្លែងឱ្យដឹងដែរថា ក្រៅពីរៀបចំថ្ងៃបុណ្យសំខាន់ៗទាំងនេះ ក្រសួងក៏អាចនឹងបង្កើត ក៏ដូចជា រៀបចំព្រឹត្តិការណ៍ប្រចាំតាមតំបន់អេកូទេសចរណ៍នីមួយៗ ដើម្បីទាក់ទាញសក្តានុពលតាមតំបន់ ក្នុងនេះ ដូចជាខេត្តក្រចេះមានក្រូចថ្លុងឆ្ងាញ់នៅកោះទ្រុង និងខេត្តក្រចេះក៏មានក្រឡានឆ្ងាញ់ ជាដើម។ តាមរយៈកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធយើងនឹងបង្កើតព្រឹត្តិការណ៍ទាំងនេះឡើងសម្រាប់បង្ហាញអ្នកទេសចរបានឃើញ បានដឹង ហើយនិងភ្លក្សអាហារទាំងនេះ ដែលជាចំណុចមួយទាក់ទាញ លើវិស័យទេសចរណ៍៕

Khcct banner

អត្ថបទទាក់ទង