Smart saver cctime web bannertif

អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ចុះMOU ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាមួយការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រីកទំនាក់ទំនងអន្តរស្ថាប័ន លើក្របខណ្ឌច្បាប់នៃអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងពុករលួយទាំងពីរ និងប្រទេសទាំងពីរ។

ក្នុងជំនួបរវាងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងលោក IGOR KRASNOV អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី មានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ MOUនេះ ស្ថាប័នទាំងពីរនឹងអនុវត្តកិច្ចសហប្រតិបត្តិការគ្នាតាមទម្រង់នានាដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ ឧត្តម្មានុវត្តន៍និងព័ត៌មានក្នុងផ្នែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរៀបចំកម្មវិធីអន្តរជាតិរួមគ្នា ការពិគ្រោះយោបល់លើបញ្ហាផ្លូវច្បាប់ ជំនួយផ្នែកច្បាប់ទៅវិញទៅមក ការស៊ើបអង្កេត ការបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់មន្ត្រី និងការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្ររួមគ្នាក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។

ស្ថាប័នទាំងពីរជឿជាក់ថា ការបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ត្រូវធ្វើឡើងការផ្លាស់ប្តូរឧត្តម្មានុវត្តន៍ ការពិគ្រោះអំពីកិច្ចការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រួមមានកិច្ចការសម្រាប់វេទិកាអន្តរជាតិ និងអង្គការអន្តរជាតិ ព័ត៌មានស្តីពីប្រព័ន្ធច្បាប់ និងនីតិកម្មរបស់រដ្ឋ សកម្មភាពនីតិប្បញ្ញតិ និងវិធានការនានាដើម្បីអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ភាគី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង