681 ezgif.com resize
Swift cc time

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងទទួលបាននូវសញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកទស្សនវិជ្ជា»ពី ពីសាកលវិទ្យាល័យ មហាចុឡាឡុងកនរាជវិទ្យាល័យ ប្រទេសថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះនគរស្រីអយុធ្យា៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ទទួលបាននូវសញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកទស្សនវិជ្ជា» និងពានរង្វាន់ «ព្រះគៀវធម្មចក្រ ប្រចាំពុទ្ធសករាជ ២៥៦៨ គ្រឹស្តរាជ ២០២៥» ពីសាកលវិទ្យាល័យ មហាចុឡាឡុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ។

លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥នេះ បានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកទស្សនវិជ្ជា» និងពានរង្វាន់ «ព្រះគៀវធម្មចក្រ ប្រចាំពុទ្ធសករាជ ២៥៦៨ គ្រឹស្តរាជ ២០២៥» ពីសាកលវិទ្យាល័យ មហាចុឡាឡុងកនរាជវិទ្យាល័យ នៃប្រទេសថៃ។

ការប្រគល់ជូននេះ បានប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ (មវក) ៤៨ឆ្នាំ មហាវជិរាឡុងកន នៃសាកលវិទ្យាល័យមហាចុឡាឡុងកនរាជវិទ្យាល័យ ស្រុកវាំងណយ ខេត្តព្រះនគរស្រីអយុធ្យា ព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពឧត្តមសេនីយ៍ ព្រះវរវង្សធឺ ព្រះអង្គម្ចាស់ ឆ្លឺមសឹកយុគល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះបាទសម្តេចព្រះវជិរក្លៅចៅយូហួ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ៕

Khcct banner

អត្ថបទទាក់ទង