Smart saver cctime web bannertif

មហាអយ្យការអមតុលាការកំពូលកម្ពុជា ចុះMOU កម្មវិធីសហប្រតិបត្តិការ ជាមួយការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ មហាអយ្យការអមតុលាការកំពូលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសហប្រតិបត្តិការ ជាមួយការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បន្តនិងពង្រឹងទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា។

ក្នុងជំនួបពិភាក្សារវាង លោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសហប្រតិបត្តិការ។ លោក Igor Krasnov បានសង្កត់ធ្ងន់ថា ឆ្នាំនេះ ក្នុងកម្មវិធីដំបូងនៃកម្មវិធីសហប្រតិបត្តិការនេះ រុស្ស៊ីពិចារណាអំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងសកម្មភាពរបស់ព្រះរាជអាជ្ញា និងការអនុវត្តបញ្ញាសិប្បនិម្មិតនៅក្នុងការងារ។

ក្នុងជំនួបនេះ ប្រធានអាជ្ញាធរត្រួតពិនិត្យរុស្ស៊ី បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងទម្រង់នៃការហ្វឹកហ្វឺនក្រៅប្រព័ន្ធទៅវិញទៅមកសម្រាប់ព្រះរាជអាជ្ញាពីប្រទេសរុស្ស៊ី និងកម្ពុជា លើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការដែលមានចែងក្នុង MoU ។ រុស្ស៊ី បានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍របស់រុស្ស៊ី ក្នុងការទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមកំហែងខ្លាំងបំផុត រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឌីជីថល អំពើភេរវកម្ម ភាពជ្រុលនិយម អំពើពុករលួយ ការលាងលុយកខ្វក់ ការជួញដូរអាវុធ និងគ្រឿងញៀនខុសច្បាប់ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាបទពិសោធន៍ពីកម្ពុជាបន្ថែម។

បើតាមប្រធានអាជ្ញាធរត្រួតពិនិត្យរបស់រុស្ស៊ី ការអប់រំជាវិស័យអាទិភាពមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងការិយាល័យព្រះរាជអាជ្ញានៃប្រទេសទាំងពីរ ដោយរុស្ស៊ីនឹងផ្តល់ជូននូវកម្មវិធីអប់រំឧត្តមសិក្សារយៈពេល ៥ឆ្នាំ ព្រមទាំងបណ្តុះបណ្តាលភាសារុស្ស៊ីមួយឆ្នាំដោយឥតគិតថ្លៃថែមទៀត។ លោក Igor Krasnov ស្វាគមន៍រាល់តំណាងសិស្សកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅប្រទេសរុស្ស៊ី ឪ្យដាក់ពាក្យស្នើសុំសិក្សា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង