681 ezgif.com resize
Swift cc time

ស៊ុតមាន់ជាង ២ម៉ឺន៥ពាន់គ្រាប់ លួចនាំចូលពីវៀតណាម ត្រូវបានមន្រ្តីជំនាញធ្វើការឃាត់ និងដកហូត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានធ្វើស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកស៊ុតមាន់ ២៥៥០០គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។

បើតាងមន្ត្រីជំនាញ បានឲ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ៨៥ដុំ ស្មើនឹង ២៥៥០០គ្រាប់  ត្រូវស្ទាក់ចាប់បានជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តខាងលើ បានលួចដឹកស៊ុតមាន់ចេញនាំចូលពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។

ក្រោយចាប់រថយន្ត និងដកហូតស៊ុតមាន់ទាំងនេះ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នាំយកទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង