681 ezgif.com resize
Swift cc time

មន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះកុមារនិងស្រ្តីជាង ២៣លានករណី ចាប់តាំងពីឆ្នាំ១៩៩២

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី ព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

មន្ទីរពេទ្យគន្ធបុប្ផា តែងជួយកុមារតាមរយៈមូលនិធិគន្ធបុប្ផា ដោយក្នុងឆ្នាំ២០២៥នេះ មានយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នឹងរៀបចំឡើងរយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ សូមបរិច្ចាគតាមរយៈគណនីរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង