681 ezgif.com resize
Swift cc time

ផ្លូវការ៖«អាកាសយានដ្ឋានអន្តរជាតិតេជោ»នឹងបើកប្រតិបត្តិការនៅថ្ងៃទី ៩ ខែកញ្ញា ខណៈថ្ងៃសម្ពោធនៅថ្ងៃទី ២០ តុលា ចុងឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F របស់ប្រទេសកម្ពុជា បានប្រកាសបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា យោងតាមចំណារពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន។

គិតត្រឹមពេលនេះ ជាព្រលានយន្តហោះលំដាប់ 4F របស់កម្ពុជាសាងសង់បានប្រមានជិត ១០០ភាគរយហើយ នៅចំណុចតូចៗជាច្រើនទៀត ជាការងារបច្ចេកទេសដែលទាមទារក្រុមការងារជំនាញនានាសហការគ្នា ដើម្បីដោះស្រាយតាមផែនការដែលបានកំណត់ដោយរាជរដ្ឋាភិបាល៕

Khcct banner

អត្ថបទទាក់ទង