681 ezgif.com resize
Swift cc time

UN ចាត់ទុកកម្ពុជាជា«គំរូដ៏ល្អក្នុងការរក្សាសន្តិភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 

អាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ការកោតសរសើរនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

យោងតាមប្រភពដដែរ បានលើកឡើងថា លោក Antonio Guterres បានថ្លែងចាត់ទុកកម្ពុជាដែល ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។

លោក Antonio Guterres ក្នុងនាមជាប្រមុខ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕


Khcct banner

អត្ថបទទាក់ទង