
ភ្នំពេញ៖ ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភានេះ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ ដើម្បីបញ្ចប់វិវាទ ដោយរួមមាន ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួង បានដោះស្រាយលឿនរហ័សដូចក្នុងករណីនេះ លោកបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលោក ហេង សួរ ជារដ្ឋមន្ត្រី និងជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលមានសម្ដេច ហ៊ុន ម៉ាណែត ជាប្រមុខ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿនរហ័សស្របតាមច្បាប់ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក។

ក្រសួងតាមរយៈមន្ត្រីជំនាញរបស់ខ្លួន បានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ នេះបើតាមលោក ស៊ុន មេសា ដដែល។ ជាមួយគ្នានេះ អ្នកនាំពាក្យ បានអំពាវនាវដល់បងប្អូនកម្មករកម្មការិនីនិងសាធារណជនទាំងអស់បន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
