Smart saver cctime web bannertif

អាជ្ញាធរ ផ្តើមពិនិត្យទីតាំងដាក់ខ្សែកាប«ការពាររន្ទះ»ក្នុងបរិវេណប្រាសាទអង្គរវត្ត

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖​ អាជ្ញាធរខេត្តសៀមរាប នឹងដំឡើងឧបករណ៍ការពាររន្ទះ នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្កើនការធានាសុវត្ថិភាពភ្ញៀវទេសចរ។ នេះបើតាមគេហទំព័រហ្វេសប៊ុកនៃ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ។

យោងតាមការបង្ហោះជាសាធារណៈនៃគេហទំព័រហ្វេសប៊ុកនៃ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដាក់ខ្សែកាបការពាររន្ទះនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។​

ការចុះត្រួតពិនិត្យរបស់លោក ទៀ សីហា មានការអមដំណើរដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប​ និងលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំង លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ និងអង្គភាពពាក់ព័ន្ធ៕

គួររំលឹកថា ការចាប់ផ្តើមពិនិត្យដើម្បីដាក់ខ្សែកាប«ការពាររន្ទះ» នេះត្រូវបានធ្វើឡើងក្រោយមានឧបទវហេតុធម្មជាតិបានកើតឡើងលើទឹកដីសៀមរាប កាលពីថ្ងៃ ទី១៦ ឧសភា ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង