
ជប៉ុន៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ទទួលបានគ្រឿងឥស្សិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ពីរដ្ឋាភិបាលជប៉ុន។
រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun ដល់លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានបំពាក់ដោយព្រះចៅអធិរាជជប៉ុន ក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។

លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់លោក ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ ត្រូវបានផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម៕

