Cctime 6monthsfree desktop
Cc times  web banner kh (2)

កងរាជអាវុធហត្ថ ហាត់សមកម្លាំងសន្តិសុខ និងសង្គ្រោះ សម្រាប់ប្រកួតបាល់ទាត់ AFC Challenge League

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព លោក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើការហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃស្អែកនេះ។

បើតាមលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែកវេលាម៉ោង ៧:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុម ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ទល់នឹង ក្រុម FC Arkadag (ទួគីស្ថាន)។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ រវាងក្រុមព្រះខ័នរាជស្វាយរៀង (កម្ពុជា) ទល់នឹង ក្រុម FC Arkadag (ទួគីស្ថាន) នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែកនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង