681 ezgif.com resize
Swift cc time

អាជ្ញាធរ«ឃាត់រថយន្ត»៣គ្រឿង ដឹកស៊ុតជាង១២ម៉ឺនគ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Sarat Hun

ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានចុះឃាត់ចាប់រថយន្ត ៣គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។

អាជ្ញាធរ ចុះឃាត់ចាប់រថយន្ត៣គ្រឿង រួមមាន៖ រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១៦០ដុំ ស្មើនឹង៤៨០០០គ្រាប់ ឃាត់ជិតរង្វង់មូលគួស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តទី២ ដឹកស៊ុតមាន់ចំនួន ១៥០ដុំ ស្មើនឹង៤៥០០០គ្រាប់ ឃាត់លើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តទី៣ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់លើផ្លូវជាតិលេខ២ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

រថយន្តទាំង៣ បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង