
ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ៤ ខែឧសាភា ឆ្នាំ២០២៥នេះ បានប្រកាសពីត្រៀមធ្វើការបើកកន្លែងអង្គុយបន្ថែម សម្រាប់ការប្រកួតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។

យោងតាមក្លិបព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា អាស្រ័យដោយតម្រូវការខ្ពស់ពីសំណាក់បងប្អូនអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់គ្នា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងធ្វើការបើកកន្លែងអង្គុយបន្ថែមសម្រាប់ការប្រកួតថ្ងៃទី១០ ខែឧសភា។ ចំពោះ ការប្រកាសជាផ្លូវការរបស់ក្លឹបនៅថ្ងៃច័ន្ទ ទី៥ ខែឧសភា សម្រាប់ការបើកលក់សំបុត្របន្ថែម។ ក្លឹបបានបង្ហាញមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការយោគយល់ និងការង់ចាំរបស់អ្នកគ្រប់គ្នា៕