681 ezgif.com resize
Swift cc time

ច្រកទ្វារព្រំដែន«អានសេះ»បើកមកដំណើរការធម្មតាវិញ នាថ្ងៃ២ ឧសភា នេះ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ខេត្តព្រះវិហារ៖ យោងតាមសេចក្តីប្រកាសនៃស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអានសេះ ស្ថានភាពនៅច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ បានវិលមកប្រក្រតីធម្មតាវិញហើយ គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នេះ ដែលអនុញ្ញាតឱ្យពលរដ្ឋ និងអ្នកដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនអាចបន្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនបានជាធម្មតា។

យោងតាមសេចក្តីប្រកាស ព័ត៌មានពីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ បានបញ្ជាក់យ៉ាងច្បាស់ថា ច្រកទ្វារព្រំដែនអានសេះ ដែលស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងបន្តបើកដំណើរការសម្រាប់ការដោះដូរទំនិញ ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ពោលគឺដំណើរការចំនួនពីរថ្ងៃក្នុងមួយសប្តាហ៍ ដែលត្រូវនឹងថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។

អាជ្ញាធរខេត្តព្រះវិហារ ស្រុក និងតំណាងច្រកទ្វារព្រំដែនអានសេះ ក៏បានគូសបញ្ជាក់ផងដែរ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត៕


Khcct banner

អត្ថបទទាក់ទង