681 ezgif.com resize
Swift cc time

ហាមព្រះសង្ឃគង់កម្សាន្តតាម«សួនសាធារណៈ,ហាងកាហ្វេ,បរិវេណមុខវាំងមាត់ទន្លេ»ពីម៉ោង៦ល្ងាចដល់១១យប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះសង្ឃនិមន្តមកជួបជុំគ្នានៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។រូបភាព៖កម្ពុជាថ្មី

ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញ និង មន្ទីរធម្មការ និងសាសនា នៅថ្ងៃទី ៣០ មេសាម្សិលមិញនេះ បានចេញសេចក្ដីណែនាំ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និង ការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ។ក្នុងសេចក្តីណែនាំនោះ ហាមព្រះសង្ឃគង់កម្សាន្តតាមសួនច្បារមុខព្រះបរមរាជវាំង សួនសាធារណៈ ហាងកាហ្វេ នៅតំបន់មាត់ទន្លេចតុម្មុខ និងក្នុងតំបន់ផ្លូវសម្រាប់ថ្មើរជើងចាប់ពីមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច ដល់ម៉ោង ១១៖០០នាទីយប់។

បើតាមសេចក្ដីណែនាំរបស់សាលាគណរាជភ្នំពេញ ការនិមន្តគោចរបណ្ឌបាតរបស់ភិក្ខុ សាមណេរ ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែប៉ុណ្ណោះ។ ដោយហាមព្រះសង្ឃនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនាៗ ដែលគ្មានការនិមន្ត។ 

សាលាគណរាជធានីភ្នំពេញ បានស្នើសុំឱ្យ ព្រះចៅអធិការគ្រប់វត្ត ត្រូវអប់រំណែនាំ និងត្រួតពិនិត្យការសិក្សារៀនសូត្រ និងបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃឱ្យបានហ្មត់ចត់។ ក្នុងករណីព្រះសង្ឃពុំបានគោរពតាមសេចក្ដីណែនាំឱ្យលើនេះ ត្រូវសហការជាមួយមន្រ្តីសង្ឃសាលាគណ សាលាអនុគណ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមធម៌ វិន័យ និងបទប្បញ្ញត្តិ៕  

Khcct banner

អត្ថបទទាក់ទង