Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារជាតិនិងអាជ្ញាធររូបិយវត្ថុហុងកុង ជំរុញឱ្យមានការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា និង អាជ្ញាធររូបិយវត្ថុហុងកុង បានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងអាជ្ញាធររូបិយវត្ថុហុងកុង នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង។ គោលបំណងនៃកិច្ចពិភាក្សានេះធ្វើឡើងដោយផ្តោតលើចំណុចស្នូលចំនួន៣រួមមាន ៖ ១). ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រាយ ២). ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់តម្លៃធំ និង ៣). កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ។

ភាគីទាំងពីរបានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។ ការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់នេះ ក៏បានផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និង រឹងមាំថែមទៀត។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថលអឺរ៉ូ ម៉ូដែលនៃការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការៀបចំឱ្យមានកិច្ចសហការផ្លូវការផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង