Smart saver cctime web bannertif

រដូវវស្សាឆ្នាំនេះ បរិមាណទឹកភ្លៀងខ្ពស់ជាងឆ្នាំមុន អមជាមួយ បាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដូវវស្សាឆ្នាំនេះ បរិមាណទឹកភ្លៀងខ្ពស់ជាងឆ្នាំមុន អមជាមួយ បាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន ដែលតម្រូវប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមសេចក្តីជូនដំណឹងនៃក្រសួងធនធានទឹក នាថ្ងៃទី ២៩ មេសា ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងធនធានទឹក ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អំឡុងរដូវវស្សាឆ្នាំ២០២៥ កម្ពុជានឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤។ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។​

ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ដែលតម្រូវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងមានប្រុងប្រយ័ត្នខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង