681 ezgif.com resize
Swift cc time

ខណ្ឌរដ្ឋបាលជលផលចំនួន៣ទទួលពានរង្វាន់ ចូលរួមទប់ស្កាត់ និង បទល្មើសជលផល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទូតសហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា និង អង្គការដៃគូ នៅថ្ងៃទី ២៩ មេសានេះ រៀបចំកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធ នធានជលផលប្រកបដោយនិរន្តរភាព»​។ក្នុងកម្មវិធីនោះ ក្រសួងបានរកឃើញ ខណ្ឌរដ្ឋបាលជលផលចំនួន ៣ ទទួលពានរង្វាន់ ចូលរួមទប់ស្កាត់ និង បទល្មើសជលផល ក្នុងការអនុវត្តកម្មវិធី SMART បានល្អប្រសើរក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង បង្រ្កាបបទល្មើសជលផល ក្រោយបានអនុវត្ត គោរពតាមគោលការណ៍ និង ការខិតខំប្រឹងប្រែងកន្លងមក។

ដូចការគ្រោងទុក កម្មវិធី ទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព» បានរៀបចំឡើង ក្រោមការចូលរួមដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និង អង្គការដៃគូ។

ក្នុងកម្មវិធីនោះ បានប្រកាសរកឃើញ ខណ្ឌរដ្ឋបាលជលផលចំនួន៣ បានទទួលពានរង្វាន់ ក្នុ្ងងការអនុវត្តកម្មវិធី SMART បានល្អប្រសើរក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល រួមមាន៖ រដ្ឋបាលខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តតាកែវ ក្រោយបានអនុវត្តកម្មវិធី SMART ជាផ្នែកមួយដ៏ធំចូលរួមធ្វើឲ្យមានកំណើនត្រីល្អប្រសើរ ព្រមទាំងបង្រ្កាបបទល្មើសជលផល ថែរក្សាធនធានឲ្យគង់វង្ស។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្តែងចូលរួមអប់អរសាទរ ​ ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ សហការរួមគ្នាជាមួយ​ដៃគូអភិវឌ្ឍន៍នានា និង ដាក់មធ្យោបាយរួម​ក្នុងការពង្រឹងច្បាប់​ លុបបំបាត់បទល្មេីសនេសាទខុសច្បាប់​ និងចូលរួមអភិរក្សធនធានជលផលទឹកសាប​ និងសមុទ្រ​ ទទួលបានលទ្ធផលជាច្រេីនគួរជាទីគាប់ចិត្ត​។

លោក បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប​ អង្គការដៃគូនានា ដែលជាដៃគូសំខាន់ក្នុងការចូលរួមគាំទ្រអនុវត្តការងារប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់​៕


Khcct banner

អត្ថបទទាក់ទង