681 ezgif.com resize
Swift cc time

បច្ចុប្បន្នកម្ពុជាចុះបញ្ជីគម្រោងវិនិយោគបង្កើត«តំបន់សេដ្ឋកិច្ចពិសេស»៥៥ បង្កើតការងារប្រមាណ២០ម៉ឺនកន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
«តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ»។រូបភាព៖ សហការី 

ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៥ពាន់លានដុល្លារ បង្កើតការងារបានប្រមាណ ២០ម៉ឺនកន្លែង។នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ៣២តំបន់ បានស្រូបទាញគម្រោងវិនិយោគចំនួន ៩០៣គម្រោង ក្នុងទំហំទុនវិនិយោគ ប្រមាណ ១២,៤ពាន់លានដុល្លារ និង បង្កើតការងារបានចំនួនប្រមាណ ២០ ម៉ឺនកន្លែង។

បើតាមរបាយការណ៍ «តំបន់សេដ្ឋកិច្ចពិសេស»ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ មានចំនួន ១៣តំបន់ តែតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ៥តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់ទាំងនោះចំនួន ៣៣៨គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥ពាន់លានដុល្លារ និង បង្កើតការងារបានប្រមាណជាង ៤ម៉ឺនកន្លែង។

ដោយឡែកនៅក្នុង«តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ» គិតចាប់ពីដំណើរការមកដល់បច្ចុប្បន្ន ក.អ.ក បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៧៧ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោងវិនិយោគចំនួនប្រមាណ ១១១ កំពុងដំណើរការ ក្នុងទំហំទុនវិនិយោគប្រមាណ ៩០៤ លានដុល្លារអាមេរិក ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ២៨ ១៦០ កន្លែង និងប្រមាណ ៦៥ គម្រោងកំពុងសាងសង់រោងចក្រ និងបំពាក់គ្រឿងម៉ាស៊ីន៕

Khcct banner

អត្ថបទទាក់ទង