681 ezgif.com resize
Swift cc time

កម្ពុជា និងវៀតណាម ចុះហត្ថលេខាជំរុញ«ទំហំពាណិជ្ជកម្ម»រួមគ្នាឱ្យសម្រេចបាន២ម៉ឺនលានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវៀតណាម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ហាណូយ៖ កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលទាំងពីរ ២០២៥-២០២៦ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម២ម៉ឺនលានដុល្លារ តាមការដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងដោយមាន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ជាហត្ថលេខា បង្ហាញពីការប្តេជ្ញា ជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅនិងប្រសើរទ្បើងបន្ថែមទៀត ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ និង ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនពាណិជ្ជកម្ម និង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

បើតាមការចុះផ្សាយពីក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីកម្ពុជា និង វៀតណាម បានប្រកាសជំហរួមគ្នា អនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាព និង ពេញលេញនូវយន្តការដែលមានស្រាប់ ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ជាដើម។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា 

ចំពោះ ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ និង ការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២ម៉ឺនលានដុល្លារ តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

គួររំលឹកថា នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានទំហំប្រមាណ ១ម៉ឺនលានដុល្លារ ពោលគឺកើនឡើង ១៧.៥% បើធៀបនឹងឆ្នាំ ២០២៣។ បច្ចុប្បន្ន វៀតណាមជាដៃគូអាជីវកម្មកម្ពុជាលំដាប់ទី៣ បន្ទាប់ពីចិន និងអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង