Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាល ចុះសិក្សា ដាំដុះ និងស្តារឡើងវិញព្រៃលិចទឹក នៅខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងចុះសិក្សាស្រាវជ្រាវបន្ថែមពីការអភិវឌ្ឍន៍ ការដាំដុះ និងស្តារព្រៃលិចទឹក ស្ថិតនៅខេត្តទាំង៦ តំបន់ជុំវិញបឹងទន្លេសាប។

យោងតាមលិខិតពីទីស្តីការគណៈរដ្ឋមន្រ្តី ចុះនាថ្ងៃទី២៥ មេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការ ជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦និងសហគមន៍ស្ថិតនៅខេត្តជុំវិញតំបន់បឹង ទន្លេសាប ដោយធ្វើការដាំព្រៃលិចទឹកប្រភេទរាំងទឹកធំៗ ធ្វើជាខ្សែក្រវ៉ាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប។

តាមប្រភពដដែល រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និង តំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹង ទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។

បន្ថែមពីនេះ រដ្ឋ នឹងធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង