Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបាន«ជំនួយឥតសំណង» ១២ លានដុល្លារ ពង្រឹងសមត្តិភាពមន្រ្តីកសិកម្មឃុំ និងការបន្សាំអាកាសធាតុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ Koica

ភ្នំពេញ៖ ទីភ្នាក់ងារកយកា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សានាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ប្រមាណ ១២លានដុល្លារ ដើម្បីបង្កើនការដាំដុះដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងសមត្តិភាពមន្ត្រីកសិកម្មឃុំ។

បើយោងតាមទីភ្នាក់ងារកយកា "គម្រោងកសាងទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្សុំាទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា" នឹងបង្កើតទំនាក់ទំនងបន្ថែមរវាងផ្នែកពាក់ព័ន្ធនានាដូចជា-ការអប់រំ-ស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៏នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ពិធីហត្ថលេខានេះ ចូលរួមដោយលោកស្រី Choi Moonjung នាយិកានៃការិយាល័យ កយកាប្រចាំកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថវិកាប្រមាណ ១២ លានដុល្លារ ដែលជាជំនួយឥតសំណង គម្រោងនេះនឹងត្រូវបានអនុវត្តន៏ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ដើម្បីផ្តល់ឱ្យ មន្ត្រីផ្សព្វផ្សាយឃុំ នូវឧបករណ៍ និងការបណ្តុះបណ្តាលដែលពួកគេត្រូវការ ដើម្បីជួយឲ្យកសិករអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរបស់កសិករផងដែរ។

មន្ត្រីផ្សព្វផ្សាយឃុំដែលខិតខំប្រឹងប្រែងទាំងអស់មានតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹង និងបច្ចេកទេសអនុវត្តកសិកម្មសំខាន់ៗដល់កសិករទូទាំងប្រទេស។ ការវិនិយោគចំពោះមន្ត្រីផ្សព្វផ្សាយឃុំនេះ គឺជាការវិនិយោគលើវិស័យកសិកម្មកម្ពុជាដើម្បីពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង