Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារជាតិនៃកម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR)» នៅសួនច្បារមាត់បឹងតាកែវ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោកស្រីបណ្ឌិត ជា សិរី, ទេសាភិបាល ធនាគារជាតិនៃកម្ពុជា  

(ប្រភពរូបភាព៖ ធនាគារជាតិ នៃកម្ពុជា)

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនៅថ្ងៃទី ៣០ មេសា ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ។​

យោងតាមគេហទំព័រនៃធនាគារជាតិកម្ពុជា បានឱ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនឹងរៀបចំកម្មវិធីនៅខេត្តតាកែវ ដែលអនុញ្ញាតឱ្យមានការប្ដូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។

គួររំលឹកថា កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៧:០០នាទីល្ងាច៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង