Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលកម្ពុជា នឹងហាមឃាត់ការផ្តល់រង្វាន់តាមក្រវិលកំំប៉ុងភេសជ្ជៈ និងគ្រឿងស្រវឹង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងហាមឃាតចំពោះការផ្តល់រង្វាន់តាមក្រវិលកំំប៉ុងភេសជ្ជៈ និងគ្រឿងស្រវឹង ដោយនឹងមានការសហការជាមួយក្រុមហ៊ុន ក្រោយពីមានការដាក់សំណើរពីក្រុមហ៊ុន ភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន៤ និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា ពីការចាត់វិធានការលើការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈ គម្របដបនិងក្រវិលកំប៉ុង។

យោងតាមលិខិតពីទីស្តីការគណៈរដ្ឋមន្រ្តី ចុះនាថ្ងៃទី២៤ មេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ដោយក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យ ក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន។

តាមប្រភពដដែល រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនឹងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប។

គួរបញ្ជាក់ថា ការធ្វើឡើងនេះ តាមសំណើរលិខិតរបស់ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុនភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន៤ និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរនិងស្រា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ និងចំណាររបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង