Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកភូមិស្រែចង្ហូត ធ្វេីពិធីបុណ្យ«ភូមិ និងសុំទឹកភ្លៀង»នៅប្រាសាទលាក់នាង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អ្នកភូមិស្រែចង្ហូត បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នា នៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីសុំទឹកភ្លៀងធ្លាក់ច្រើន សម្រាប់ធ្វើស្រែចម្ការ។

ពិធីបុណ្យនេះ អ្នកស្រុកអង្គរនៅតែពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ។ នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់អ្នកស្រុក។ ពិធីសុំទឹកភ្លៀងនេះ គឺធ្វើឡើងខុសៗគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។

ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នានៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីកិច្ចពិធីតាមសាសនា និងបញ្ជូលរូបស្នងបានរាំលេងសប្បាយហើយ នៅខាងមុខប្រាសាទលាក់នាង។ ទៀតសោត អ្នកភូមិបានសូនដីខ្សាច់រាងបួនជ្រុងជារូបនាគព័ន្ធ តំណាងស្រះទឹក ក្នុងស្រះមានសត្វដូចជា ក្តាម ត្រី កង្កែប អណ្តើក ក្រពើ កំពឹស ខ្យង អន្ទង់ ដែលត្រូវមានកិច្ចពិធីនិមន្តព្រះសង្ឃគង់ឈរជុំវិញស្រះ សូត្រធម៌មហាមេឃ ដើម្បីសុំទឹកភ្លៀង។ ពេលសូត្រចប់អ្នកភូមិស្រង់ទឹកដល់ព្រះសង្ឃ និងចាស់ទុំ រួមទាំងលេជះទឹកឧបកិច្ចថា មានភ្លៀងធ្លាក់មកគ្រប់គ្រាន់ ទិន្នផលស្រូវដំណាំទទួលបានគាប់ប្រសើរដូចការប៉ងប្រាថ្នាពិតប្រាកដមែន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង