Cctime 6monthsfree desktop
Cc times  web banner kh (2)

សប្តាហ៍ភាពយន្តអ៊ីរ៉ង់ នឹងចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ចម្រុះ ចាប់ពីថ្ងៃទី៣០ មេសា -៤ ឧសាភា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ នឹងចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ចម្រុះ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់វិស័យភាពយន្តអ៊ីរ៉ង់ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់ តែស៊ីជម្រៅរវាងប្រជាជនអ៊ីរ៉ង់និងកម្ពុជា។

សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ នឹងបញ្ជាំងភាពយន្តអ៊ីរ៉ង់ដោយឥតគិតថ្ងៃ ក្រោមការសហការរវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយភាពយន្តអ៊ីរ៉ង់ល្បីៗចំនួន៥ចំណងជើង នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា នៅលើមហាវិថីសម្តេចមុនីរ៉េត (217) រាជធានីភ្នំពេញ ដែលភាពយន្តបង្ហាញពីមរតកភាពយន្ត និងប្រពៃណីនៃការនិទានរឿងដ៏សម្បូរបែប។

ភាពយន្តចំនួន៥រឿង ដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនេះដែលបង្ហាញអំពីក្តីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន នឹងផ្តល់ជូននូវទិដ្ឋភាពប្លែកពីគេនៃវប្បធម៌និងសង្គមរបស់ប្រទេសអ៊ីរ៉ង់ ដោយភាពយន្តទាំងអស់នឹងមានចំណងជើងរង (subtitle) ជាភាសាអង់គ្លេស ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកទស្សនា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង