Smart saver cctime web bannertif

«ផ្ទុះគ្រាប់មីនតោន»១គ្រាប់ បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រម្នាក់រងរបួសធ្ងន់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឧត្តរមានជ័យ៖ អ្នកបេីកបរត្រាក់ទ័រម្នាក់មានឈ្មោះ ហែម កៅ ភេទប្រុស អាយុ ២៤ឆ្នាំ បានរងរបួសធ្ងន់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈកំពុងភ្ជួរដីចម្ការបានកិនមីនតោនមួយគ្រាប់បណ្ដាលឲ្យផ្ទុះ។ បើតាមអាជ្ញាធរមីន បានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

ករណីផ្ទុះគ្រាប់មីនតោននេះ បានកើតឡើងនៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបណ្ដាលឲ្យអ្នកបេីកបរត្រាក់ទ័រ ឈ្មោះ ហែម កៅ ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងពេលកំពុងភ្ជួរដីចម្ការ។

ទន្ទឹមនឹងនេះ អាជ្ញាធរមីន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង