Smart saver cctime web bannertif

កម្ពុជា-ចិន ឯកភាពគ្នារៀបចំ«សមយុទ្ធនាគមាស-២០២៥»រយៈពេល១៥ថ្ងៃ ធ្វើសមយុទ្ធទាំង លើគោក សមុទ្រ និង ដែនអាកាស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះសីហនុ៖ នៅឆ្នាំ២០២៥នេះ កងទ័ពទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នារៀបចំ សមយុទ្ធ «នាគមាស-២០២៥» ដោយមានរយៈពេល ចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនេះ នឹងត្រូវរៀបចំធ្វើឡើងទាំងលើគោក សមុទ្រ និងដែនអាកាស។

ការធ្វើសមយុទ្ធនាគមាស គឺជាអាទិភាពដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការពារជាតិរវាង កម្ពុជា និងចិន នៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កងទ័ពនៃប្រទេសទាំងពីរ និងបង្កើនសមត្ថភាព ជំនាញ និងបទពិសោធន៍របស់កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជា ចូលរួមចំណែកដល់បេសកកម្មរក្សាសន្តិភាព នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ នៅឆ្នាំ២០២៥នេះ កងទ័ពទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នា រៀបចំសមយុទ្ធ «នាគមាស-២០២៥» ដោយមានរយៈពេលសរុប ចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សម យុទ្ធនេះនឹងត្រូវរៀបចំចំនួនពីរទីតាំង រួមមានទី១ សមយុទ្ធលើគោក និងអាកាស នឹងរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ ចំណែកទី២ សមយុទ្ធសមុទ្រ និងអាកាស ត្រូវរៀបចំនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ ខេត្តព្រះសីហនុ។ សមយុទ្ធនាគមាសឆ្នាំ២០២៥ កម្ពុជា-ចិន គ្រោងនឹងធ្វើ នៅពាក់កណ្តាលខែឧសភាខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង