Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារ កាណាឌីយ៉ា ទទួលបានពានរង្វាន់ជាប់ៗគ្នាជាលើកទី៥ ដែលត្រូវបានប្រសិទ្ធិនាមជា ធនាគារបម្រើសេវារូបវន្តបុគ្គលឆ្នើមបំផុតនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

គណៈគ្រប់គ្រង នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ កាណាឌីយ៉ា ដឹកនាំដោយលោកស្រី ឈាង សោភា (កណ្ដាល)

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយនៅប្រទេសកម្ពុជា បានពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ដោយត្រូវបានប្រសិទ្ធិនាមជា ធនាគារបម្រើសេវាកម្មរូបវន្តបុគ្គលឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០២៥ ជាថ្មីម្តងទៀត នៅក្នុងកម្មវិធី The Asian Banker's Global Excellence in Retail Finance Awards 2025 ដែលប្រារព្ធឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះជាលើកទី៥ ហើយដែលធនាគារទទួលបានពានរង្វាន់ដ៏កិត្យានុភាពនេះ ដោយសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះនវានុវត្ត ការផ្តោតលើអតិថិជនជាចំបង និងឧត្តមភាពនៃប្រតិបត្តិការធនាគារ។

កម្មវិធីពានរង្វាន់ Global Excellence in Retail Financial Services Award ដែលរៀបចំជារៀងរាល់ឆ្នាំដោយ The Asian Banker (TAB) គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងវិស័យធនាគារ។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ជាមួយពានរង្វាន់នេះ ៤ ឆ្នាំរួចមកហើយនាឆ្នាំ ២០២០ ២០២១ ២០២៣ និង ២០២៤ កន្លងមក។ កំណត់ត្រានៃឧត្តមភាពរបស់ធនាគារ រួមបញ្ចូលការទទួលស្គាល់ជា “The Strongest Bank by Balance Sheet” ក្នុងឆ្នាំ ២០១៩ និង “Best Managed Bank” នៅឆ្នាំ ២០២២។

ពានរង្វាន់ថ្មីនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់ជូននូវដំណោះស្រាយធនាគាររូបវន្តបុគ្គល ប្រកបដោយនវានុវត្តភាព និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ ធនាគារបន្តពង្រឹងសេវាកម្មធនាគាររបស់ខ្លួនតាមរយៈការបរិវត្តកម្មឌីជីថល ផលិតផលផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកម្មវិធីបណ្តុះបណ្តាលជាច្រើនផ្តោតទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារ សម្រាប់អតិថិជន។

ការឆ្ពោះទៅមុខដោយនវានុវត្តភាព និងឧត្តមភាព

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងរីកដុះដាល ធនាគារ កាណាឌីយ៉ា បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដែលមានដូចជា ការពង្រឹងមុខងារពិសេសៗក្នុង Canadia Bank App ដោយការណែនាំមុខងារប័ណ្ណនិម្មិតសម្រាប់ការទូទាត់តាមអញឡាញប្រកបដោយសុវត្ថិភាព និងការពង្រីកសមត្ថភាពទូទាត់ឆ្លងដែននៅប្រទេសថៃ និងវៀតណាម។

ធនាគារក៏បានពង្រីកសេវាផ្តល់ឥណទានទៅកាន់ប្រជាសាស្រ្តថ្មី ដោយផ្តល់ជូននូវកញ្ចប់ឥណទានផ្ទាល់ខ្លួនដែលអាចបត់បែនបាន រួមទាំងឥណទាន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ពលករចំណាកស្រុកផងដែរ។ ការពង្រឹងការផ្តល់ពិន្ទុឥណទាន និងក្របខណ្ឌគោលនយោបានវាយតម្លៃហានិភ័យ បានធ្វើឱ្យអត្រាការអនុម័តប្រសើរឡើងបន្ថែមទៀតសម្រាប់អតិថិជនដែលជាម្ចាស់កម្ចី។ តាមរយៈការចាប់ដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ធនាគារ កាណាឌីយ៉ា គាំទ្រដល់ការបង់ភាគទាន និងទទួលតាវកាលិក សម្រាប់សមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) តាមរយៈគណនីប្រាក់រៀលដោយមិនគិតកម្រៃ ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។

ការនាំមុខផ្នែកបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ស្របតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ ធនាគារ កាណាឌីយ៉ា នៅតែបន្តវិនិយោគលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសិក្ខាសាលា និងកម្មវិធីផ្សព្វផ្សាយទូទាំងប្រទេស។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងលើកទឹកចិត្តទៅដល់ សិស្សានុសិស្ស ឪពុកម្តាយ និងសហគមន៍មូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។

ធនាគារបានពង្រីកបណ្តាញសាខាធនាគារ និងបណ្តាញឌីជីថលរបស់ខ្លួន ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជា។ សេវាកម្មអាទិភាព (Premier Service centers) ថ្មីៗ ត្រូវបានបើកដំណើរការដើម្បីផ្តល់នូវដំណោះស្រាយធនាគារពិសេស និងផ្ទាល់ខ្លួនរបស់អតិថិជន។ មួយវិញទៀត ក្នុងការពង្រីកដៃគូយុទ្ធសាស្ត្រ រវាងធនាគារ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) អនុញ្ញាតឱ្យមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុកាន់តែច្រើន ក្នុងការដាក់ប្រាក់-ដកប្រាក់ និងការទូទាត់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នីជាង ១០.០០០ កន្លែង។ សម្លឹងឆ្ពោះទៅមុខ ធនាគារ កាណាឌីយ៉ា ក៏នឹងបើកសាខា និងបញ្ជរប្តូរប្រាក់ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិតេជោនៅក្នុងឆ្នាំ ២០២៥ ផងដែរ ដែលធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាកម្មធនាគារសម្រាប់អ្នកធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។

លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃធនាគារ កាណាឌីយ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់នេះ ដោយបញ្ជាក់ថា៖

“នៅធនាគារ កាណាឌីយ៉ា ជំនឿទុកចិត្ត ការបំពេញតម្រូវការ និងសុវត្ថិភាពរបស់អតិថិជន គឺជាតម្លៃស្នូលនៃអ្វីគ្រប់យ៉ាងដែលយើងខ្ញុំអនុវត្ត។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏តែងតែបន្តពង្រឹងផ្នែកអាជីវកម្មស្នូលចំនួនបីរបស់យើងផងដែរដូចជា សាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងសេវាកម្មធនាគារហិរញ្ញវត្ថុបុគ្គល ដែលផ្នែកនីមួយៗមានតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តរបស់យើងខ្ញុំ ហើយវិធីសាស្រ្តរបស់យើងខ្ញុំ គឺជំរុញការរីកចម្រើនតាមរយៈ ការបង្កើតថ្មីជាបន្តបន្ទាប់ ការវិនិយោគទៅលើផ្នែកឌីជីថល ការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្ន និងការអភិវឌ្ឍធនធានមនុស្សបន្តផ្តល់ដំណោះស្រាយធនាគារបែបរូបវន្តបុគ្គល និងឌីជីថល ដែលបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើងខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារដែលពោរពេញដោយឆន្ទៈ និងភាពប៉ិនប្រសប់ ក្នុងការរួមចំណែកជាច្រើនចំពោះភាពជោគជ័យជាបន្តបន្ទាប់របស់យើង។”

ជាការសរសើរចំពោះសមិទ្ធិផលនេះ លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល ក៏បានចែករំលែកថា៖ “ភាពច្នៃប្រឌិតទៅលើផលិតផល គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រនៃការផ្តល់សេវាកម្មធនាគារហិរញ្ញវត្ថុបុគ្គលរបស់យើង។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដាក់ប្រាក់ និងការផ្តល់ប្រាក់កម្ចីឲ្យកាន់តែប្រសើរ ខណៈពេលដែលពង្រឹងជាបន្តបន្ទាប់នូវការផ្តល់ជូនការទូទាត់តាមឌីជីថល ដើម្បីបំពេញតាមតម្រូវការផ្សេងៗរបស់រូបវន្តបុគ្គល ពាណិជ្ជករ និងរាជរដ្ឋាភិបាល។ ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើងខ្ញុំ ក្នុងការផ្តល់នូវបទពិសោធន៍ផ្នែកធនាគារដែលល្អឥតខ្ចោះ ក៏ដូចជាជួយទៅដល់ការអភិវឌ្ឍរបស់សហគមន៍របស់យើង។”

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងលោក Raymond Sia ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ សម្រាប់ការដឹកនាំ និងការជួយគាំទ្រពេញទំហឹង និងឥតឈប់ឈរ។ នាងខ្ញុំក៏សូមថ្លែមអំណរគុណដល់ The Asian Banker (TAB) សម្រាប់ការទទួលស្គាល់នេះ ក៏ដូចជា អតិថិជន ដៃគូ និងក្រុមការងារ សម្រាប់ការជឿទុកចិត្ត និងការខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យយើងខ្ញុំទទួលបានសមិទ្ធិផលមួយនេះ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង