Cctime 6monthsfree desktop
Cc times  web banner kh (2)

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជាង ១៨ លានដុល្លារ ប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី ២១ មេសានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអតីបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។កំពង់ផែទេសចរណ៍អន្តរជាតិនេះ ស្ថិតនៅជាប់នឹងដងព្រែក មានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត តម្លៃជាង ១៨ លានដុល្លារដែលគេរំពឹងថា នឹងស្រូបទាញភ្ញៀវចម្រុះជាតិសាស្ត្រតាមផ្លូវទឹក ឆ្ពោះមកខេត្តកំពតឱ្យមានកំណើនកាន់តែខ្ពស់។

យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតា។ហើយមានតម្រាយផ្លូវនាវាចរណ៍ ជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ មានប្រវែង ៦,៧៥ គីឡូម៉ែត្រ និង ទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។ 

លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញ កំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។កំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និង កំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និង ប្រទេសថៃ។

ថ្លែងក្នុងពិធីបើកសម្ពោធ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកំពង់ផែទេសចរណ៍កំពតជា សហថាមពលដ៏សំខាន់សម្រាប់តភ្ជាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនេះ ចាំបាច់ ដរាបណាទំនិញនៅតែបញ្ជូនតាមរថយន្ត កប៉ាល់ ប្រព័ន្ធនេះនឹងនៅរាប់រយឆ្នាំទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និង កំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែចំនួន ៣០ផ្សេងទៀត និង នៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។នេះបើយោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង