Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្មេងប្រុស ៣នាក់ បានយកពូថៅទៅដំគ្រាប់ប្រភេទ B40 បណ្តាលឱ្យផ្ទុះរងរបួស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ អាជ្ញាធរមីន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង១៥៖២០នាទីមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបេ ៤០ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឧប្បត្តិហេតុនោះ កើតឡើងនៅពេលដែលក្មេងប្រុស ៣នាក់ បានយកពូថៅដំទៅលើគ្រាប់បេ ៤០ បានបណ្តាលឱ្យផ្ទុះរងរបួសពាសពេញខ្លួន។

ជនរងគ្រោះទាំង ៣នាក់ រួមមាន៖ ១-ឈ្មោះ ថា សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសចំផ្ទៃខ្លួនខាងមុខ ផ្ទៃមុខ (រងរបួសស្រាល), ២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសចំដងខ្លួនផ្នែកខាងមុខ ផ្ទៃមុខ (រងរបួសស្រាល) និង៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ រងរបួសចំដងខ្លួនខាងមុខ (រងរបួសស្រាល) កូនក្មេងទាំង ៣នាក់ មានទីលំនៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ ស្រុក បាណន់ ខេត្តបាត់ដំបង។

អាជ្ញាធរមីន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ កុំយកមក ដំ គប់ កែច្នៃ វាអាចបណ្តាលឲ្យរបួស ពិការ ស្លាប់គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង