681 ezgif.com resize
Swift cc time

«ស្ពានខ្ពស់ជាងគេ»នៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ផ្តើមចាក់បេតុងតភ្ជាប់មុខតំណជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គម្រោងស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ

ពោធិ៍សាត់៖ គម្រោងស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ សម្រេចការសាងសង់ជិត១០០ភាគរយ និងបានរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណ និងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់១៧ ខែមេសា ឆ្នាំ២០២៥។ពិធីនេះរៀបចំឡើងដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និង ស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

បើតាមក្រសួង គម្រោងស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពានសរុបចំនួន៣២ ដែលសាងសង់សម្រេចបាន៩៨% មានប្រវែង៥៣៧ម កម្ពស់៩០ម(ដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាងមានប្រវែង១០ម និង ចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប១៥ម(ក្នុងប្រវែងសរុប១០ម ពង្រីកម្ខាង ២,៥ម)។

សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និង ផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោម មានទម្រក្បាលស្ពាន និង ធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និង ប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និង ប្រភេទគ្រឹះខួង៕

Khcct banner

អត្ថបទទាក់ទង