Cctime 6monthsfree desktop
Cc times  web banner kh (2)

កំពង់ចាមត្រៀម«លៀសហាល»​​ ចំនួន៣តោន សម្រាប់អ្នកមកលេង ក្នុងថ្ងៃសង្រ្កាន្តទី២

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបង្កេីតព្រឹត្តិការណ៍​ ដាក់បង្ហាញ «លៀសហាលកំពង់ចាម»​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​។ ព្រឹត្តិការណ៍ដាក់បង្ហាញនេះ នឹងអនុញ្ញាតឱ្យសាធារណជនបរិភោគដោយសេរី ចាប់ផ្តេីមពីម៉ោង ​១៤:៣០នាទីរសៀល​ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី ៧ មេសា ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាមសម្រេចបង្កេីតព្រឹត្តិការណ៍​ដាក់បង្ហាញ «លៀសហាលកំពង់ចាម»​ នៅថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម នៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ក្នុងនោះ លោកបានបញ្ជាក់អត្ថន័យលេខ ១,០០០ (លៀសហាល​ ១.០០០ម៉ែត្រ)​ ទៅនឹង អត្ថន័យ នៅក្នុងអក្សរសាស្រ្ត អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និងជីវភាព​ប្រចាំថ្ងៃ និង អត្ថន័យ​ នៅក្នុងការដឹកនាំ យ៉ាងលម្អិតក្នុងការបង្ហោះរបស់ខ្លួន។ ក្នុងនោះ លោកបានផ្តល់នូវអត្ថន័យ​លេខ ១០០០ នៅក្នុងការដឹកនាំថា លេខ១០០០ មានន័យថា “មានការចូលរួមយ៉ាងច្រេីនលេីសលប់” និងបង្ហាញពីសាមគ្គីភាព​ និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ២​ ចងភ្ជាប់ជាចំណងតែមួយ​។ ខ្សែទី១​ ជាចំណងឯកភាព​ និងខ្សែទី២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រេីន​ រុងរឿងរាប់​ពាន់ឆ្នាំ។​

លៀសហាល ជាអាហារមួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន។ ខេត្តកំពង់ចាម ត្រូវបានប្រជាជនកម្ពុជាភាគច្រើននិយមកោតសរសើររសជាតិលៀសហាលរបស់ខេត្តនេះ ដែលមានអាជីវករជាច្រើនធ្លាប់ប្រើឈ្មោះខេត្តនេះដើម្បីដាក់ឈ្មោះលើកន្លែងលក់របស់ខ្លួនទៀតផង៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង