681 ezgif.com resize
Swift cc time

សង្ក្រាន្តវិទ្យាល័យ ក្រោមប្រធានបទ«សាទរវឌ្ឍនភាពទំពាំងកម្ពុជាថ្មី»នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៦ មេសា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ សង្ក្រាន្តវិទ្យាល័យ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ«សាទរវឌ្ឍនភាពទំពាំងកម្ពុជាថ្មី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ។

កម្មវិធីសង្ក្រាន្តវិទ្យាល័យនេះ រៀបចំឡើងដោយផ្តោតលើ សសរស្តម្ភចំនួនបួន រួមមាន វប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍ និងក្នុងគោលបំណងសំខាន់ៗដូចជា ចូលរួមផ្សព្វផ្សាយ និងលើកតម្កើង វប្បធម៌សិល្បៈបុរាណ និងប្រពៃណី ដោយរួមបញ្ជូលទាំង ឧបករណ៏ភ្លេង របាំប្រជាប្រិយ និងរបាំប្រពៃណីរបស់ខ្មែរតាំងបុរាណកាលមក។

កម្មវិធីនេះ រួមមានកម្មវិធីពិសេសជាច្រើនរួមមាន៖ កម្មវិធីរាប់បាត្រព្រះសង្ឃ, ពិធីបំបួស និងពួនភ្នំខ្សាច់, របាំត្រុដិ, របាំក្ងោក, ឆៃយុំា, របាំជូនពរ, របាំផ្លិត, ហោមរោងយីកេ, គោះត្រឡោក, កម្មវិធីដង្ហែព្រះពុទ្ធបដិមាចេញពីវត្តជម្ពូវ័ន្ត មកគង់នៅលើបុស្បុក, ពិធីនមសក្កាសមាទានសីល, ពិធីស្រង់ព្រះ, ពិធីរម្លឹកគុណគ្រូ, និង ល្ខោនខោល។

បន្ថែមពីនេះ មានការលេងកម្សាន្តនូវល្បែងប្រជាប្រិយរួមមាន៖ ល្បែងទាញព្រ័ត្រ, បោះអង្គុញ និងចោលឈូង, ស្ទូចដប, អយស្ម័យយាន, លោតបាវ, ដណ្តើមស្លឹកឈើ, ដាក់បាល់ពណ៌តាមរបារ, លាក់កន្សែង, ទុយូសំណាង, រាំដណ្តើមកៅអី, ក្រម៉ាសាមគ្គី, ជិះកង់យឺត, ប្រយុទ្ធលើដំបងលើទឹក, ពង្រត់កូនក្រមុំ រួមទាំងការប្រកួតកំណាព្វ ស្មូត, ការប្រកួតច្នៃម៉ូតសម្លៀកបំពាក់ និងការប្រគុំតន្រ្តីបុរាណ និងសម័យ យ៉ាងសប្បាយរីករាយ។

គួរបញ្ជាក់ថា កម្មវិធី «សង្ក្រាន្តវិទ្យាល័យ» បានប្រារព្ធឡើង៧ដងរួចមកហើយ ពោលគឺ លើកទី១ នៅឆ្នាំ២០១៦៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន, លើកទី២ នៅឆ្នាំ២០១៧៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន និងលើកទី៣ នៅឆ្នាំ២០១៨៖ វិទ្យាល័យ ជាស៊ីមសាមគ្គី លើកទី៤ នៅឆ្នាំ២០១៩៖ វិទ្យាល័យ ឥន្ទ្រទេវី លើកទី៥ នៅឆ្នាំ២០២៣៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន លើកទី៦ នៅឆ្នាំ២០២៤៖ វិទ្យាល័យបឹងត្របែក៕


Khcct banner

អត្ថបទទាក់ទង