681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង២,៦ពាន់លានដុល្លារ ក្នុងរយៈពេល២ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ចំនួន ២,៦៦២.៧៣ លានដុល្លារ ក្នុងរយៈពេល២ខែ ឆ្នាំ២០២៥ កើនឡើង ២១.០៨ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥នេះ ទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ២១៧ លានដុល្លារអាម៉េរិក ហើយទំហំនៃការនាំចូលពីចិនមកកម្ពុជា មានចំនួនជាង ២,៤៤៤ លានដុល្លារអាម៉េរិក ដែលមានការកើនឡើងប្រមាណ ២១ ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ១៥,១៨៩ លានដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាគិតជាទឹកប្រាក់មានចំនួនជាង ១,៧៥០ លានដុល្លារ កើនឡើង ១៨ ភាគរយ ខណៈនាំចូលពីចិនមកវិញក្នុងទឹកប្រាក់ចំនួនប្រមាណជាង ១៣,៤៣៩ លានដុល្លារ កើនឡើង ២៤,៦ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕

Khcct banner

អត្ថបទទាក់ទង