Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារ អេស៊ីលីដា ចុះMOUជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង ស្តីពី គម្រោងហិរញ្ញប្បទានសាជីវកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ក្នុងការផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោក ស្តីពី គម្រោងហិរញ្ញប្បទានសាជីវកម្ម។ ការចុះហត្ថលេខាលើអនុស្សរណៈនាពេលនេះ មានគោលបំណងបង្កើនភាពងាយស្រួលជាមួយនឹងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា ការទូទាត់តាមបែបឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ទៅក្នុងប័ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់ជាដើម។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និង អនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន និងបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកទី១កាលពីឆ្នាំ២០២១។ ស្ថាប័នទាំងពីរជាដៃគូសហការដ៏ល្អក្នុងការផ្តល់សេវាកម្មឲ្យគ្នាទៅវិញទៅមក ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា ការទូទាត់តាមបែបឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ទៅក្នុងប័ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់វិក័យបត្ររបស់ស្ថានីយប្រេងឥន្ធនៈតូតាល់ លក់ដុំ និងលក់រាយទាំងអស់ នៅតាមបញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់តាមរយៈអេស៊ី ស៊ូភើអេប និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដា អ៊ីនធើណែត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ក៏បានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនតូតាល់ដូចជា ការចាក់ប្រេងឥន្ធនៈ សេវាជួសជុល និងថែទាំរថយន្តជាដើម។

លោកស្រី បានបន្ថែមថា ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នាកន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើកទី២នាពេលនេះ ដើម្បីផ្តល់នូវផ្តល់ជម្រើស ហិរញ្ញប្បទានគ្រប់ប្រភេទជូនដល់អតិថិជន សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាពបន្ថែមទៀត។ ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រ) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។

បន្ថែមពីនេះ តាមរយៈនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ធនាគារ អេស៊ីលីដា ប្តេជ្ញាផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងមធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងសាធារណជន។ នេះជាការប្តេជ្ញាចិត្តក្នុងការសហការគ្នារវាងស្ថាប័នយើងទាំងពីរ ក្នុងការលើកកម្ពស់ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយតម្លាភាព និងនវានុវត្តន៍ដែលជាចលករក្នុងការជំរុញកំណើនរីកលូតលាស់ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ទាំងមូល។ នេះបើតាមការលើកឡើងរបស់លោកស្រី សុខ សោភា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង