681 ezgif.com resize
Swift cc time

ពលរដ្ឋខ្មែរម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍រញ្ជួយដីនៅថៃគិតត្រឹមថ្ងៃទី៣១មីនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះសង្ឃសូត្រមន្តសពពលករខ្មែរនៅថៃ។

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣១ មីនា ម្សិលមិញ ប្រជាពលរដ្ឋកម្ពុជាសរុបចំនួន២នាក បានគ្រោះថ្នាក់ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ក្នុងចំនួន២នាក់នោះ គឺម្នាក់នៅខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតនៅខេត្តកំពង់ធំ រងរបួសបាក់កែងជើង ហើយបានវិលមកស្រុកកំណើត និងទទួលបានការព្យាបាលដោយឥតគិតថ្លៃពីរដ្ឋ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ មីនា ម្សិលមិញ ពលរដ្ឋកម្ពុជាបានរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ចំនួន២នាក់ គឺម្នាក់ជា ពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជួបគ្រោះថ្នាក់បាក់កែងជើង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញ ដើម្បីព្យាបាល។

ចំណែកម្នាក់ទៀត ពលករខ្មែរឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត ហើយបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា នៅក្នុងស្រុកកំណើតរបស់ខ្លួន។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ចំណែកពលការិនី បានផ្តល់អំណោយ និង ថវិកា ព្រមទាំងធានាការព្យាបាលជើងជូនគាត់ឱ្យជាសះស្បើយ៕

Khcct banner

អត្ថបទទាក់ទង