Cctime 6monthsfree desktop
Cc times  web banner kh (2)

ជប៉ុន ផ្ដល់ជំនួយឥតសំណងជិត ១១លានដុល្លារដល់កម្ពុជា ដេីម្បីគាំទ្រអង្គភាពសុីម៉ាក លេីគម្រោងចំនួន២

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធសម្រាប់អនុវត្តគម្រោងផ្តល់ជូនរាជរដ្ឋាភិបាល ដេីម្បីគាំទ្រអង្គភាពសុីម៉ាក់(CMAC) លេីគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន១,៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារអាម៉េរិក។ ពិធីនេះធ្វើឡើងរវាងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចាំកម្ពុជា។ នេះបើតាមលោក ហេង រតនា អគ្គនាយក(CMAC) បានឲ្យដឹងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥នេះ។

គម្រោងទាំង២នោះរួមមាន៖ គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMACលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme)។ គម្រោងនេះ មានថវិកាសរុបចំនួន១,១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារអាម៉េរិក ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារៈបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដេីម ដើម្បីលើកកម្ពស់សម្ភារៈបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។

ចំណែកគម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាម៉េរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន២,៧៥១លានយ៉េន ប្រមាណជិត២០លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា ក្រៅពីគម្រោងសម្រាប់គាំទ្រអង្គភាពស៊ីម៉ាក់(CMAC) ក្នុងនោះភាគីទាំងពីក៏បានចុះហត្ថលេខាលើគម្រោងសម្រាប់គាំទ្រក្រសួងចំនួន២ផ្សេងទៀតសរុបចំនួន៤គម្រោង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង