Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនស្ម័គ្រចិត្ត ជួបជុំហាត់សម«ល្បែងប្រជាប្រិយ»ខ្មែរ ត្រៀមអង្គរសង្ក្រាន្តនៅសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភព៖ អង្គរសង្ក្រាន្ត

ភ្នំពេញ៖ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ នាថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ បានធ្វើការជួបជុំគ្នាជាលើកដំបូង ដើម្បីជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រមទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។

ល្បែងប្រជាប្រិយខ្មែរ ដែលនឹងលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទាញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែងខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែងស្ដេចចង់, ល្បែងរាវបង្កង, ល្បែងលាក់កូនមាន់, ល្បែងបោះអង្គញ់, ល្បែងប្រណាំងកង់យឺត, ល្បែងឡើងសសរខ្លាញ់ និង ល្បែងរុញអង្រែ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន ៣៨ ក្រុមការងារ ៣៤ និង យុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥០០០ នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង